แปล​ความหมาย​อัลกุรอาน​ - แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร * - สารบัญ​คำแปล


แปลความหมาย​ อายะฮ์: (56) สูเราะฮ์: Al-A‘rāf
وَلَا تُفۡسِدُواْ فِي ٱلۡأَرۡضِ بَعۡدَ إِصۡلَٰحِهَا وَٱدۡعُوهُ خَوۡفٗا وَطَمَعًاۚ إِنَّ رَحۡمَتَ ٱللَّهِ قَرِيبٞ مِّنَ ٱلۡمُحۡسِنِينَ
ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើផែនដីតាមរយៈការប្រព្រឹត្តនូវអំពើល្មើសនានាក្រោយពីអល់ឡោះបានធ្វើឲ្យវាមានភាពល្អប្រសើរតាមរយៈការបញ្ជូននូវបណ្តាអ្នកនាំសារ និងបានស្ថាបនាវា(ផែនដី)តាមរយៈការគោរពប្រតិបត្តិ(របស់ម៉ាខ្លូក)ចំពោះទ្រង់តែមួយគត់ហើយនោះ។ ហើយចូរពួកអ្នកបួងសួងសុំពីទ្រង់ដោយការមានអារម្មណ៍ខ្លាចពីទណ្ឌកម្មរបស់ទ្រង់ និងទង្ទឹមរង់ចាំការទទួលបានផលបុណ្យពីទ្រង់ចុះ។ ជាការពិតណាស់ ក្តីមេត្តាករុណារបស់អល់ឡោះនោះ គឺស្ថិតនៅជិតបំផុតនឹងបណ្តាអ្នកដែលសាងអំពើល្អ។ ដូច្នេះ ចូរពួកអ្នកធ្វើខ្លួនឲ្យស្ថិតក្នុងចំណោមពួកគេ។
ตัฟสีรต่างๆ​ ภาษาอาหรับ:
ประโยชน์​ที่​ได้รับ​:
• القرآن الكريم كتاب هداية فيه تفصيل ما تحتاج إليه البشرية، رحمة من الله وهداية لمن أقبل عليه بقلب صادق.
• គម្ពីរគួរអាន គឺជាគម្ពីរនៃការចង្អុលបង្ហាញ។ នៅក្នុងគម្ពីរនេះ គឺមានការពន្យល់បកស្រាយយ៉ាងច្បាស់លាស់នូវអ្វីដែលមនុស្សលោកត្រូវការ ជាក្តីមេត្តាករុណាពីអល់ឡោះ និងជាការចង្អុលបង្ហាញចំពោះជនណាដែលទទួលយកវាដោយចិត្តស្មោះស។

• خلق الله السماوات والأرض في ستة أيام لحكمة أرادها سبحانه، ولو شاء لقال لها: كوني فكانت.
អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃទៅតាមគតិបណ្ឌិតរបស់ទ្រង់ដែលទ្រង់មានចេតនា។ ប្រសិនបើទ្រង់មានចេតនា(បង្កើតវាក្នុងមួយប៉ប្រិចភ្នែកនោះ) ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថាៈ ចូរឯងកើតចុះ នោះវានឹងកើតឡើងភ្លាមមួយរំពេចជាមិនខាន។

• يتعين على المؤمنين دعاء الله تعالى بكل خشوع وتضرع حتى يستجيب لهم بفضله.
• បញ្ជាក់ប្រាប់ដល់បណ្តាអ្នកមានជំនឿឲ្យធ្វើការបួងសួងចំពោះអល់ឡោះជាម្ចាស់ដោយភាពនឹងនរ និងឱនលំទោន ដើម្បីឲ្យទ្រង់ទទួលយកនូវការបួងសួងរបស់ពួកគេដោយក្តីមេត្តាករុណារបស់ទ្រង់។

• الفساد في الأرض بكل صوره وأشكاله منهيٌّ عنه.
• ការបង្កវិនាសកម្មនៅលើផែនដីគ្រប់រូបភាពនិងគ្រប់ទម្រង់ទាំងអស់ គឺត្រូវបានហាមឃាត់(ក្នុងសាសនាឥស្លាម)។

 
แปลความหมาย​ อายะฮ์: (56) สูเราะฮ์: Al-A‘rāf
สารบัญสูเราะฮ์ หมายเลข​หน้า​
 
แปล​ความหมาย​อัลกุรอาน​ - แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร - สารบัญ​คำแปล

แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร,โดยศูนย์ตัฟซีร เพื่อการศึกษาอัลกุรอาน

ปิด