Check out the new design

Salin ng mga Kahulugan ng Marangal na Qur'an - Salin sa Wikang Khmer ng Sentro ng Rowad sa Pagsasalin * - Indise ng mga Salin

XML CSV Excel API
Please review the Terms and Policies

Salin ng mga Kahulugan Surah: Al-Baqarah   Ayah:
۞ مَا نَنسَخۡ مِنۡ ءَايَةٍ أَوۡ نُنسِهَا نَأۡتِ بِخَيۡرٖ مِّنۡهَآ أَوۡ مِثۡلِهَآۗ أَلَمۡ تَعۡلَمۡ أَنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ
វាក្យខណ្ឌ(អាយ៉ាត់)ណាមួយដែលយើងបានផ្លាស់ប្តូរ ឬក៏ធ្វើឲ្យភ្លេចវានោះ គឺយើងបានជំនួសមកវិញនូវអ្វីដែលល្អជាងវា ឬប្រហាក់ប្រហែលនឹងវា។ តើអ្នក(ឱព្យាការីមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
Ang mga Tafsir na Arabe:
أَلَمۡ تَعۡلَمۡ أَنَّ ٱللَّهَ لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۗ وَمَا لَكُم مِّن دُونِ ٱللَّهِ مِن وَلِيّٖ وَلَا نَصِيرٍ
តើអ្នក(ឱព្យាការីមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់នោះ? ហើយសម្រាប់ពួកអ្នក គឺគ្មានអ្នកគាំពារ និងអ្នកជួយក្រៅពីអល់ឡោះឡើយ។
Ang mga Tafsir na Arabe:
أَمۡ تُرِيدُونَ أَن تَسۡـَٔلُواْ رَسُولَكُمۡ كَمَا سُئِلَ مُوسَىٰ مِن قَبۡلُۗ وَمَن يَتَبَدَّلِ ٱلۡكُفۡرَ بِٱلۡإِيمَٰنِ فَقَدۡ ضَلَّ سَوَآءَ ٱلسَّبِيلِ
តើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ចង់សួរដេញដោលអ្នកនាំសាររបស់ពួកអ្នក(ព្យាការីមូហាំម៉ាត់) ដូចដែលគេបានសួរព្យាការីមូសាកាលពីមុននោះឬ? ហើយជនណាដែលបានយកសេចក្តីជំនឿប្តូរយកភាពគ្មានជំនឿនោះ ពិតប្រាកដណាស់ រូបគេពិតជាបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវជាមិនខាន។
Ang mga Tafsir na Arabe:
وَدَّ كَثِيرٞ مِّنۡ أَهۡلِ ٱلۡكِتَٰبِ لَوۡ يَرُدُّونَكُم مِّنۢ بَعۡدِ إِيمَٰنِكُمۡ كُفَّارًا حَسَدٗا مِّنۡ عِندِ أَنفُسِهِم مِّنۢ بَعۡدِ مَا تَبَيَّنَ لَهُمُ ٱلۡحَقُّۖ فَٱعۡفُواْ وَٱصۡفَحُواْ حَتَّىٰ يَأۡتِيَ ٱللَّهُ بِأَمۡرِهِۦٓۗ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ
ភាគច្រើននៃពួកអះលីគីតាបមានបំណងចង់ត្រលប់ពួកអ្នកទៅរកភាពគ្មានជំនឿវិញបន្ទាប់ពីពួកអ្នកមានជំនឿរួច ដោយសារតែការប្រឆាំង និងការច្រណែនឈ្នានីសដែលមាននៅក្នុងខ្លួនរបស់ពួកគេ ក្រោយពីការពិតបានបញ្ជាក់យ៉ាងច្បាស់ដល់ពួកគេហើយនោះ។ ហេតុនេះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)អភ័យទោស និងអធ្យាស្រ័យ(ដល់ពួកគេ) រហូតដល់បទបញ្ជារបស់អល់ឡោះបានមកដល់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
Ang mga Tafsir na Arabe:
وَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَۚ وَمَا تُقَدِّمُواْ لِأَنفُسِكُم مِّنۡ خَيۡرٖ تَجِدُوهُ عِندَ ٱللَّهِۗ إِنَّ ٱللَّهَ بِمَا تَعۡمَلُونَ بَصِيرٞ
ហើយចូរពួកអ្នកប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់។ ហើយអ្វីក៏ដោយដែលពួកអ្នកបានសាងវាសម្រាប់ខ្លួនឯងនៃប្រការល្អនោះ ពួកអ្នកនឹងទទួលបានវាពីអល់ឡោះ(នៅថ្ងៃបរលោក)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាឃើញបំផុតនូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត។
Ang mga Tafsir na Arabe:
وَقَالُواْ لَن يَدۡخُلَ ٱلۡجَنَّةَ إِلَّا مَن كَانَ هُودًا أَوۡ نَصَٰرَىٰۗ تِلۡكَ أَمَانِيُّهُمۡۗ قُلۡ هَاتُواْ بُرۡهَٰنَكُمۡ إِن كُنتُمۡ صَٰدِقِينَ
ហើយពួកគេ(យូដា និងគ្រឹស្ទាន)បាននិយាយថា៖ គ្មានអ្នកណាអាចចូលឋានសួគ៌ជាដាច់ខាត លើកលែងតែអ្នកដែលកាន់សាសនាយូដា ឬកាន់តាមសាសនាគ្រឹស្ទានប៉ុណ្ណោះ។ ទាំងនេះគ្រាន់តែជាការស្រមើស្រមៃរបស់ពួកគេប៉ុណ្ណោះ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកបង្ហាញភស្តុតាងរបស់ពួកអ្នកមក ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវ(ចំពោះអ្វីដែលពួកអ្នកបានអះអាង)មែននោះ។
Ang mga Tafsir na Arabe:
بَلَىٰۚ مَنۡ أَسۡلَمَ وَجۡهَهُۥ لِلَّهِ وَهُوَ مُحۡسِنٞ فَلَهُۥٓ أَجۡرُهُۥ عِندَ رَبِّهِۦ وَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ
តាមពិត(អ្នកដែលអាចចូលបានឋានសួគ៌)នោះ គឺរាល់អ្នកដែលប្រគល់ខ្លួនរបស់គេដោយស្មោះសចំពោះអល់ឡោះ និងជាមនុស្សល្អ ដោយរូបគេនឹងទទួលបានផលបុណ្យពីព្រះជាម្ចាស់របស់គេ។ ហើយពួកគេគ្មានការភ័យខ្លាច ហើយក៏គ្មានទុក្ខព្រួយអ្វីនោះដែរ។
Ang mga Tafsir na Arabe:
 
Salin ng mga Kahulugan Surah: Al-Baqarah
Indise ng mga Surah Numero ng Pahina
 
Salin ng mga Kahulugan ng Marangal na Qur'an - Salin sa Wikang Khmer ng Sentro ng Rowad sa Pagsasalin - Indise ng mga Salin

Isinalin ito ng isang pangkat ng Sentro ng Rowad sa Pagsasalin sa pakikipagtulungan ng Samahan ng Da‘wah sa Rabwah at Samahan ng Paglilingkod sa Nilalamang Islāmiko sa mga Wika.

Isara