Check out the new design

Salin ng mga Kahulugan ng Marangal na Qur'an - Salin sa Wikang Khmer ng Sentro ng Rowad sa Pagsasalin * - Indise ng mga Salin


Salin ng mga Kahulugan Surah: Al-Baqarah   Ayah:
۞ وَٱذۡكُرُواْ ٱللَّهَ فِيٓ أَيَّامٖ مَّعۡدُودَٰتٖۚ فَمَن تَعَجَّلَ فِي يَوۡمَيۡنِ فَلَآ إِثۡمَ عَلَيۡهِ وَمَن تَأَخَّرَ فَلَآ إِثۡمَ عَلَيۡهِۖ لِمَنِ ٱتَّقَىٰۗ وَٱتَّقُواْ ٱللَّهَ وَٱعۡلَمُوٓاْ أَنَّكُمۡ إِلَيۡهِ تُحۡشَرُونَ
ហើយចូរពួកអ្នករំឭកទៅចំពោះអល់ឡោះក្នុងបណ្តាថ្ងៃដែលត្រូវបានកំណត់ ។ ដូច្នេះ ជនណាដែលមានការប្រញាប់(ចង់ចាកចេញពីតំបន់មីណា)ក្នុងថ្ងៃទីពីរ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេ ហើយជនណាដែលចង់ពន្យារ(ដោយបន្តស្នាក់នៅរហូតដល់ថ្ងៃទីបី) ក៏គ្មានទោសពៃរ៍អ្វីចំពោះគេដែរសម្រាប់អ្នកដែលកោតខ្លាច(អល់ឡោះ)។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹងថា ជាការពិតណាស់ ពួកអ្នកនឹងត្រូវគេប្រមូលផ្តុំទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)។
Ang mga Tafsir na Arabe:
وَمِنَ ٱلنَّاسِ مَن يُعۡجِبُكَ قَوۡلُهُۥ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا وَيُشۡهِدُ ٱللَّهَ عَلَىٰ مَا فِي قَلۡبِهِۦ وَهُوَ أَلَدُّ ٱلۡخِصَامِ
ហើយក្នុងចំណោមមនុស្សលោក គឺមានពួក(ពុតត្បុត)ដែលពាក្យសម្តីរបស់គេធ្វើឱ្យអ្នក(ឱព្យាការីមូហំាម៉ាត់)មានការចាប់អារម្មណ៍ចំពោះឆាកជីវិតលោកិយនេះ ហើយគេយកអល់ឡោះជាម្ចាស់ធ្វើជាសាក្សីចំពោះអ្វីដែលមាននៅក្នុងដួងចិត្តរបស់គេ ខណៈដែលរូបគេ គឺជាអ្នកដែលបង្ករឿងឈ្លោះប្រកែកបំផុត។
Ang mga Tafsir na Arabe:
وَإِذَا تَوَلَّىٰ سَعَىٰ فِي ٱلۡأَرۡضِ لِيُفۡسِدَ فِيهَا وَيُهۡلِكَ ٱلۡحَرۡثَ وَٱلنَّسۡلَۚ وَٱللَّهُ لَا يُحِبُّ ٱلۡفَسَادَ
ហើយនៅពេលដែលគេបានចាកចេញ(ពីអ្នក) គឺគេព្យាយាមនៅលើផែនដីនេះក្នុងគោលបំណងបង្កវិនាសកម្មនៅលើវា ហើយបំផ្លិចបំផ្លាញកសិផល និងសត្វពាហនៈនានា។ ហើយអល់ឡោះទ្រង់មិនស្រលាញ់អំពើវិនាសកម្មឡើយ។
Ang mga Tafsir na Arabe:
وَإِذَا قِيلَ لَهُ ٱتَّقِ ٱللَّهَ أَخَذَتۡهُ ٱلۡعِزَّةُ بِٱلۡإِثۡمِۚ فَحَسۡبُهُۥ جَهَنَّمُۖ وَلَبِئۡسَ ٱلۡمِهَادُ
ហើយនៅពេលដែលមានគេនិយាយទៅកាន់ជននោះថា៖ ចូរអ្នកកោតខ្លាចអល់ឡោះ បែរជាភាពក្អេងក្អាងបានអូសទាញរូបគេឲ្យប្រព្រឹត្តអំពើបាបកម្មទៅវិញ។ ដូចនេះ នរកជើហាន់ណាំ គឺគ្រប់គ្រាន់ហើយសម្រាប់រូបគេ ហើយវាជាកន្លែងស្នាក់នៅដ៏អាក្រក់បំផុត។
Ang mga Tafsir na Arabe:
وَمِنَ ٱلنَّاسِ مَن يَشۡرِي نَفۡسَهُ ٱبۡتِغَآءَ مَرۡضَاتِ ٱللَّهِۚ وَٱللَّهُ رَءُوفُۢ بِٱلۡعِبَادِ
ហើយក្នុងចំណោមមនុស្សលោក គឺមានអ្នកដែលបានលក់ខ្លួនរបស់គេស្វែងរកការពេញចិត្តពីអល់ឡោះ។ ហើយអល់ឡោះជាអ្នកដែលមានក្តីមេត្តាករុណាបំផុតចំពោះបណ្តាខ្ញុំបម្រើ(របស់ទ្រង់)។
Ang mga Tafsir na Arabe:
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱدۡخُلُواْ فِي ٱلسِّلۡمِ كَآفَّةٗ وَلَا تَتَّبِعُواْ خُطُوَٰتِ ٱلشَّيۡطَٰنِۚ إِنَّهُۥ لَكُمۡ عَدُوّٞ مُّبِينٞ
ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកចូលកាន់សាសនាអ៊ីស្លាមឱ្យបានពេញលេញ(ពិតប្រាកដ) ហើយចូរពួកអ្នកកុំដើរតាមមាគ៌ាទាំងឡាយរបស់ស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ វាជាសត្រូវរបស់ពួកអ្នកយ៉ាងច្បាស់លាស់បំផុត។
Ang mga Tafsir na Arabe:
فَإِن زَلَلۡتُم مِّنۢ بَعۡدِ مَا جَآءَتۡكُمُ ٱلۡبَيِّنَٰتُ فَٱعۡلَمُوٓاْ أَنَّ ٱللَّهَ عَزِيزٌ حَكِيمٌ
តែប្រសិនបើពួកអ្នកបានងាកចេញបន្ទាប់ពីបណ្តាភស្តុតាងយ៉ាងច្បាស់លាស់បានមកដល់ពួកអ្នកហើយនោះ ដូច្នេះពួកអ្នកត្រូវដឹងថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Ang mga Tafsir na Arabe:
هَلۡ يَنظُرُونَ إِلَّآ أَن يَأۡتِيَهُمُ ٱللَّهُ فِي ظُلَلٖ مِّنَ ٱلۡغَمَامِ وَٱلۡمَلَٰٓئِكَةُ وَقُضِيَ ٱلۡأَمۡرُۚ وَإِلَى ٱللَّهِ تُرۡجَعُ ٱلۡأُمُورُ
ពួកគេមិនរង់ចាំអ្វីក្រៅតែពីការយាងរបស់អល់ឡោះមកដល់ពួកគេតាមម្លប់នៃពពក(ដើម្បីកាត់សេចក្តីរវាងពួកគេ) ហើយនិងការមកដល់របស់បណ្តាម៉ាឡាអ៊ីកាត់នោះឡើយ។ នៅពេលនោះ ការកាត់សេចក្តី(របស់អល់ឡោះ)បានចប់សព្វគ្រប់។ ហើយកិច្ចការទាំងឡាយ គឺត្រូវវិលត្រឡប់ទៅកាន់អល់ឡោះ(តែមួយគត់)។
Ang mga Tafsir na Arabe:
 
Salin ng mga Kahulugan Surah: Al-Baqarah
Indise ng mga Surah Numero ng Pahina
 
Salin ng mga Kahulugan ng Marangal na Qur'an - Salin sa Wikang Khmer ng Sentro ng Rowad sa Pagsasalin - Indise ng mga Salin

Isinalin ito ng isang pangkat ng Sentro ng Rowad sa Pagsasalin sa pakikipagtulungan ng Samahan ng Da‘wah sa Rabwah at Samahan ng Paglilingkod sa Nilalamang Islāmiko sa mga Wika.

Isara