Bản dịch ý nghĩa nội dung Qur'an - Bản dịch tiếng Khơ-me phân tích sơ lược Kinh Qur’an * - Mục lục các bản dịch


Ý nghĩa nội dung Câu: (2) Chương: Chương Hud
أَلَّا تَعۡبُدُوٓاْ إِلَّا ٱللَّهَۚ إِنَّنِي لَكُم مِّنۡهُ نَذِيرٞ وَبَشِيرٞ
ខ្លឹមសារសំខាន់នៃបណ្តាវាក្យខណ្ឌ(នៃគម្ពីរគួរអាន)ដែលបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់ទាំងនេះគឺ ៖ ហាមឃាត់បណ្ដាខ្ញុំបម្រើទាំងឡាយមិនឲ្យពួកគេគោរពសក្ការៈអ្នកផ្សេងរួមជាមួយនឹងអល់ឡោះជាម្ចាស់ឡើយ។ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ពីទណ្ឌកម្មរបស់អល់ឡោះ ប្រសិនបើពួកអ្នកមិនមានជំនឿចំពោះទ្រង់ និងប្រឆាំងចំពោះទ្រង់នោះ ហើយខ្ញុំជាអ្នកផ្ដល់ដំណឹងរីករាយដល់ពួកអ្នកអំពីការតបស្នងដ៏ល្អប្រពៃអំពីទ្រង់ ប្រសិនបើពួកអ្នកមានជំនឿចំពោះទ្រង់ ហើយបានអនុវត្តតាមច្បាប់បញ្ញត្តិរបស់ទ្រង់នោះ។
Các Tafsir tiếng Ả-rập:
Trong những bài học trích được của các câu Kinh trên trang này:
• إن الخير والشر والنفع والضر بيد الله دون ما سواه.
• ពិតប្រាកដណាស់ ប្រការល្អ ប្រការអាក្រក់ ផលប្រយោជន៍ និងគ្រោះថ្នាក់ គឺស្ថិតនៅក្នុងកណ្តាប់ដៃអល់ឡោះជាម្ចាស់តែមួយគត់ ពុំមែនស្ថិតនៅលើអ្នកផ្សេងឡើយ។

• وجوب اتباع الكتاب والسُّنَّة والصبر على الأذى وانتظار الفرج من الله.
• ចាំបាច់ត្រូវដើរតាមគម្ពីរ(គួរអាន) និងស៊ុណ្ណះ(មាគ៌ារបស់ព្យាការីមូហាំម៉ាត់) ហើយត្រូវមានការអត់ធ្មត់ទៅលើការធ្វើទុក្ខបុកម្នេញ និងរង់ចាំភាពធូរស្រាលអំពីអល់ឡោះ។

• آيات القرآن محكمة لا يوجد فيها خلل ولا باطل، وقد فُصِّلت الأحكام فيها تفصيلًا تامَّا.
• វាក្យខណ្ឌទាំងឡាយនៃគម្ពីរគួរអាន គឺមានភាពសុក្រឹតបំផុត ដោយគ្មានឡើយនូវការខ្វះចន្លោះ និងភាពមិនត្រឹមត្រូវ ហើយគេបានបកស្រាយយ៉ាងពិស្តានូវក្បួនច្បាប់ទាំងឡាយដែលមាននៅក្នុងវា។

• وجوب المسارعة إلى التوبة والندم على الذنوب لنيل المطلوب والنجاة من المرهوب.
• ចាំបាច់ត្រូវរួសរាន់សារភាពកំហុស និងត្រូវមានការសោកស្ដាយចំពោះបាបកម្មទាំងឡាយ ដើម្បីទទួលបាននូវអ្វីដែលគេប៉ងប្រាថ្នា និងរួចផុតពីអ្វីដែលគេភ័យខ្លាច។

 
Ý nghĩa nội dung Câu: (2) Chương: Chương Hud
Mục lục các chương Kinh Số trang
 
Bản dịch ý nghĩa nội dung Qur'an - Bản dịch tiếng Khơ-me phân tích sơ lược Kinh Qur’an - Mục lục các bản dịch

Bản dịch tiếng Khơ-me phân tích sơ lược Kinh Qur’an, được phát hành bởi Trung tâm Tafsir Nghiên cứu Qur'an.

Đóng lại