Bản dịch ý nghĩa nội dung Qur'an - Bản dịch tiếng Khơ-me phân tích sơ lược Kinh Qur’an * - Mục lục các bản dịch


Ý nghĩa nội dung Câu: (63) Chương: Chương Al-Isra'
قَالَ ٱذۡهَبۡ فَمَن تَبِعَكَ مِنۡهُمۡ فَإِنَّ جَهَنَّمَ جَزَآؤُكُمۡ جَزَآءٗ مَّوۡفُورٗا
អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់វាវិញថាៈ ចូរឯង ហើយនិងអ្នកដែលដើរតាមឯងក្នុងចំណោមពួកគេនោះទៅចុះ។ ពិតប្រាកដណាស់ នរកជើហាន់ណាំនោះ គឺជាការតបស្នងចំពោះឯង និងជាការតបស្នងសម្រាប់ពួកគេ ដែលវាជាការតបស្នងមួយយ៉ាងពេញលេញចំពោះទង្វើរបស់ពួកឯង(អ៊ីព្លិស និងអ្នកដែលដើរតាមវា)។
Các Tafsir tiếng Ả-rập:
Trong những bài học trích được của các câu Kinh trên trang này:
• من رحمة الله بالناس عدم إنزاله الآيات التي يطلبها المكذبون حتى لا يعاجلهم بالعقاب إذا كذبوا بها.
• ក្នុងចំណោមក្តីមេត្តាករុណារបស់អល់ឡោះចំពោះមនុស្សលោកនោះ គឺទ្រង់មិនបានបញ្ចុះអច្ឆរិយភាពណាមួយទៅកាន់មនុស្សលោកតាមអ្វីដែលពួកប្រឆាំងទាមទារនោះទេ ដើម្បីកុំឲ្យទណ្ឌកម្មធ្លាក់ទៅលើពួកគេភ្លាមៗ នៅពេលពួកគេបដិសេធនឹងវានោះ។

• ابتلى الله العباد بالشيطان الداعي لهم إلى معصية الله بأقواله وأفعاله.
• អល់ឡោះបានសាកល្បងបណ្ដាខ្ញុំបម្រើរបស់ទ្រង់នឹងស្ហៃតន ដោយឲ្យវាអំពាវនាវពួកគេទៅកាន់ការប្រព្រឹត្តល្មើសនឹងអល់ឡោះ ទាំងតាមរយៈពាក្យសម្ដីរបស់វា និងកាយវិការរបស់វា។

• من صور مشاركة الشيطان للإنسان في الأموال والأولاد: ترك التسمية عند الطعام والشراب والجماع، وعدم تأديب الأولاد.
• ក្នុងចំណោមរូបភាពនៃការចូលរួមរបស់ស្ហៃតនជាមួយនឹងមនុស្សលោកនៅក្នុងទ្រព្យសម្បត្តិនិងកូនចៅរបស់ពួកគេនោះ គឺការបោះបង់ចោលការរំលឹកនាមអល់ឡោះ(សូត្រ ពិសមិលឡះ)នៅពេលទទួលទានអាហារ ពេលផឹក និងពេលរួមដំណេក(ប្ដីប្រពន្ធ) និងការមិនបានអប់រំកូនចៅរបស់ពួកគេ(ឲ្យដើរតាមមាគ៌ាអល់ឡោះ)។

 
Ý nghĩa nội dung Câu: (63) Chương: Chương Al-Isra'
Mục lục các chương Kinh Số trang
 
Bản dịch ý nghĩa nội dung Qur'an - Bản dịch tiếng Khơ-me phân tích sơ lược Kinh Qur’an - Mục lục các bản dịch

Bản dịch tiếng Khơ-me phân tích sơ lược Kinh Qur’an, được phát hành bởi Trung tâm Tafsir Nghiên cứu Qur'an.

Đóng lại