Bản dịch ý nghĩa nội dung Qur'an - Bản dịch tiếng Khơ-me phân tích sơ lược Kinh Qur’an * - Mục lục các bản dịch


Ý nghĩa nội dung Câu: (32) Chương: Chương Al-'Ankabut
قَالَ إِنَّ فِيهَا لُوطٗاۚ قَالُواْ نَحۡنُ أَعۡلَمُ بِمَن فِيهَاۖ لَنُنَجِّيَنَّهُۥ وَأَهۡلَهُۥٓ إِلَّا ٱمۡرَأَتَهُۥ كَانَتۡ مِنَ ٱلۡغَٰبِرِينَ
ព្យាការីអ៊ីព្រហ៊ីមបាននិយាយទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ ពិតប្រាកដណាស់ នៅក្នុងភូមិស្រុកដែលពួកអ្នកមានបំណងចង់បំផ្លាញអ្នកស្រុករបស់វានោះ គឺមានព្យាការីលូត(នៅក្នុងនោះ)ដែរ តែគេមិនមែនជាអ្នកដែលស្ថិតក្នុងចំណោមពួកដែលបំពាននោះទេ។ ម៉ាឡាអ៊ីកាត់បានតបថាៈ ពួកយើងដឹងបំផុតថាអ្នកណាខ្លះដែលនៅក្នុង(ភូមិ)នោះ។ ពួកយើងពិតជានឹងសង្គ្រោះគេ(ព្យាការីលួត) និងក្រុមគ្រួសាររបស់គេចេញពីការបំផ្លិចបំផ្លាញដែលគេទម្លាក់ទៅលើអ្នកភូមិនេះ លើកលែងតែប្រពន្ធរបស់គេប៉ុណ្ណោះដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវទទួលរងការបំផ្លាញ។ ពិតណាស់ យើងក៏នឹងបំផ្លាញនាងរួមជាមួយពួកគេ(ក្រុមរបស់ព្យាការីលូតដែលគ្មានជំនឿ)ផងដែរ។
Các Tafsir tiếng Ả-rập:
Trong những bài học trích được của các câu Kinh trên trang này:
• قوله تعالى:﴿ وَقَد تَّبَيَّنَ..﴾ تدل على معرفة العرب بمساكنهم وأخبارهم.
• បន្ទូលរបស់អល់ឡោះថា ﴿ وَقَدْ تَبَيَّنَ ﴾ (វាពិតជាបានបង្ហាញយ៉ាងច្បាស់) ចង្អុលបង្ហាញថា ពួកអារ៉ាប់បានស្គាល់ពីលំនៅដ្ឋានរបស់ពួកគេ(ពួកអាទ និងសាមូទ) និងដំណឹងរឿងរ៉ាវរបស់ពួកគេយ៉ាងច្បាស់។

• العلائق البشرية لا تنفع إلا مع الإيمان.
• ទំនាក់ទំនងរវាងមនុស្សលោកគ្មានផលប្រយោជន៍អ្វីឡើយ លើកលែងតែភ្ជាប់ជាមួយនឹងការមានជំនឿ។

• الحرص على أمن الضيوف وسلامتهم من الاعتداء عليهم.
• ការយកចិត្តទុកដាក់ក្នុងការផ្តល់សុវត្ថិភាពដល់ភ្ញៀវនិងសេចក្តីសុខរបស់ពួកគេពីការបៀតបៀនមកលើពួកគេ។

• منازل المُهْلَكين بالعذاب عبرة للمعتبرين.
• លំនៅដ្ឋានរបស់ពួកដែលត្រូវគេបំផ្លាញដោយទណ្ឌកម្ម គឺជាមេរៀនមួយសម្រាប់អ្នកដែលយកធ្វើជាមេរៀន។

• العلم بالحق لا ينفع مع اتباع الهوى وإيثاره على الهدى.
• ការដឹងពីប្រការដែលពិត គឺគ្មានប្រយោជន៍អ្វីនោះឡើយ បើកាលណាគេដើរតាមចំណង់តណ្ហា និងឲ្យអាទិភាពលើវា(ចំណង់តណ្ហា)ជាងការចង្អុលបង្ហាញនោះ។

 
Ý nghĩa nội dung Câu: (32) Chương: Chương Al-'Ankabut
Mục lục các chương Kinh Số trang
 
Bản dịch ý nghĩa nội dung Qur'an - Bản dịch tiếng Khơ-me phân tích sơ lược Kinh Qur’an - Mục lục các bản dịch

Bản dịch tiếng Khơ-me phân tích sơ lược Kinh Qur’an, được phát hành bởi Trung tâm Tafsir Nghiên cứu Qur'an.

Đóng lại