Bản dịch ý nghĩa nội dung Qur'an - Bản dịch tiếng Khơ-me phân tích sơ lược Kinh Qur’an * - Mục lục các bản dịch


Ý nghĩa nội dung Câu: (18) Chương: Chương Ali 'Imran
شَهِدَ ٱللَّهُ أَنَّهُۥ لَآ إِلَٰهَ إِلَّا هُوَ وَٱلۡمَلَٰٓئِكَةُ وَأُوْلُواْ ٱلۡعِلۡمِ قَآئِمَۢا بِٱلۡقِسۡطِۚ لَآ إِلَٰهَ إِلَّا هُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ
អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ថាៈ ពិតប្រាកដណាស់ ទ្រង់គឺជាម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ដោយគ្មានព្រះផ្សេងក្រៅពីទ្រង់ឡើយ។ ការអះអាងដូច្នោះ គឺដោយយោងតាមលើបណ្តាភស្តុតាងនៃច្បាប់បញ្ញត្តិ និងភស្តុតាងនៃចក្រវាឡដែលចង្អុលបង្ហាញទៅលើភាពជាម្ចាស់តែមួយគត់របស់ទ្រង់(ឯកទេពិយម)។ ហើយបណ្ដាម៉ាឡាអ៊ីកាត់ និងបណ្ដាអ្នកមានចំណេះដឹង ក៏បានបញ្ជាក់យ៉ាងដូច្នោះដែរ តាមរយៈការបកស្រាយរបស់ពួកគេចំពោះជំនឿចំពោះអល់ឡោះតែមួយគត់ និងការអំពាវនាវរបស់ពួកគេទៅរកវា។ ដូចនេះ ពួកគេបានបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយរបស់អល់ឡោះ(ឯកទេពនិយម) ហើយនិងការគ្រប់គ្រងរបស់ទ្រង់ប្រកបទៅដោយភាពយុត្តិធម៌ក្នុងការបង្កើតរបស់ទ្រង់ និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមហាខ្លាំងពូកែដែលគ្មានអ្វីមួយអាចយកឈ្នះទ្រង់បានឡើយ ទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត ការចាត់ចែង និងការដាក់បទបញ្ញត្តិរបស់ទ្រង់។
Các Tafsir tiếng Ả-rập:
Trong những bài học trích được của các câu Kinh trên trang này:
• من أعظم ما يُكفِّر الذنوب ويقي عذاب النار الإيمان بالله تعالى واتباع ما جاء به الرسول صلى الله عليه وسلم.
• ក្នុងចំណោមប្រការដែលនាំឲ្យអល់ឡោះជម្រុះចោលនូវបាបកម្មនិងការពារពីទណ្ឌកម្មភ្លើងនរកនោះ គឺការមានជំនឿចំពោះអល់ឡោះនិងដើរតាមនូវអ្វីដែលអ្នកនាំសារមូហាំម៉ាត់បាននាំមក។

• أعظم شهادة وحقيقة هي ألوهية الله تعالى ولهذا شهد الله بها لنفسه، وشهد بها ملائكته، وشهد بها أولو العلم ممن خلق.
• ការធ្វើសាក្សីដ៏ធំធេងនិងដ៏ពិតប្រាកដនោះ គឺការធ្វើសាក្សីលើភាពជាម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតរបស់អល់ឡោះ(ឯកទេពនិយមចំពោះអល់ឡោះលើការគោរពសក្ការៈ)។ ដូច្នេះហើយទ្រង់បានធ្វើសាក្សីអះអាងបែបនេះដោយខ្លួនទ្រង់ផ្ទាល់ ហើយបណ្តាម៉ាឡាអ៊ីកាត់(ទេវតា) និងបណ្តាអ្នកដែលមានចំណេះដឹងក៏បានធ្វើសាក្សីអះអាងក៏ដូច្នោះដែរ។

• البغي والحسد من أعظم أسباب النزاع والصرف عن الحق.
• ការបំពាននិងការច្រណែនឈ្នានីស ជាមូលហេតុដ៏ចម្បងមួយដែលនាំឲ្យមានការបែកបាក់គ្នា និងងាកចេញពីសេចក្តីពិត។

 
Ý nghĩa nội dung Câu: (18) Chương: Chương Ali 'Imran
Mục lục các chương Kinh Số trang
 
Bản dịch ý nghĩa nội dung Qur'an - Bản dịch tiếng Khơ-me phân tích sơ lược Kinh Qur’an - Mục lục các bản dịch

Bản dịch tiếng Khơ-me phân tích sơ lược Kinh Qur’an, được phát hành bởi Trung tâm Tafsir Nghiên cứu Qur'an.

Đóng lại