Bản dịch ý nghĩa nội dung Qur'an - Bản dịch tiếng Khơ-me phân tích sơ lược Kinh Qur’an * - Mục lục các bản dịch


Ý nghĩa nội dung Câu: (96) Chương: Chương Ali 'Imran
إِنَّ أَوَّلَ بَيۡتٖ وُضِعَ لِلنَّاسِ لَلَّذِي بِبَكَّةَ مُبَارَكٗا وَهُدٗى لِّلۡعَٰلَمِينَ
ពិតប្រាកដណាស់ គេហដ្ឋានដំបូងគេដែលត្រូវបានសាងសង់ឡើងនៅលើផែនដីសម្រាប់មនុស្សលោកទាំងអស់ដើម្បីធ្វើសក្ការៈចំពោះអល់ឡោះជាម្ចាស់នោះ គឺគេហដ្ឋានរបស់អល់ឡោះដ៏ពិសិដ្ឋ(ពៃទុលឡោះអាល់ហារ៉ម)ដែលស្ថិតនៅទីក្រុងម៉ាក្កះ ហើយវាគឺជាគេហដ្ឋានដែលពោរពេញទៅដោយពរជ័យ និងផ្ដល់ផលប្រយោជន៍ជាច្រើនទាំងផ្នែកលោកិយនិងផ្នែកសាសនា។ ហើយនៅក្នុងវា នោះដែរ គឺជាការចង្អុលបង្ហាញដល់ពិភពលោកទាំងមូលផងដែរ។
Các Tafsir tiếng Ả-rập:
Trong những bài học trích được của các câu Kinh trên trang này:
• كَذِبُ اليهود على الله تعالى وأنبيائه، ومن كذبهم زعمهم أن تحريم يعقوب عليه السلام لبعض الأطعمة نزلت به التوراة.
• ការភូតកុហករបស់ពួកយូដាទៅលើអល់ឡោះជាម្ចាស់និងបណ្ដាព្យាការីរបស់ទ្រង់ ហើយក្នុងចំណោមការភូតកុហករបស់ពួកគេនោះ គឺពួកគេបានអះអាងថា ពិតប្រាកដណាស់ ការហាមឃាត់របស់ព្យាការីយ៉ាក់កូបចំពោះចំណីអាហារមួយចំនួន គឺមានបញ្ជាក់នៅក្នុងគម្ពីរតាវរ៉ត។

• أعظم أماكن العبادة وأشرفها البيت الحرام، فهو أول بيت وضع لعبادة الله، وفيه من الخصائص ما ليس في سواه.
• ទីកន្លែងគោរពសក្ការៈដ៏ឧត្តុង្គឧត្តម និងថ្កុំថ្កើងជាងគេនោះ គឺគេហដ្ឋានដ៏ពិសិដ្ឋ(ពៃតុលឡោះអាល់ហារ៉ម) ពីព្រោះវាគឺជាគេហដ្ឋានដំបូងគេបង្អស់ដែលត្រូវបានដាក់សម្រាប់ធ្វើសក្ការៈបូជាទៅចំពោះអល់ឡោះ ហើយនៅក្នុងនោះផងដែរ គឺមានលក្ខណៈពិសេសជាច្រើនដែលគ្មាននៅកន្លែងដទៃ។

• ذَكَرَ الله وجوب الحج بأوكد ألفاظ الوجوب تأكيدًا لوجوبه.
• អល់ឡោះជាម្ចាស់បានលើកឡើងពីការដាក់កាតព្វធ្វើកិច្ចហាជ្ជី ដោយប្រើពាក្យ ”ជាកាតព្វកិច្ច” ជាការសង្កត់ធ្ងន់លើកាតព្វកិច្ចហាជ្ជីនេះ។

 
Ý nghĩa nội dung Câu: (96) Chương: Chương Ali 'Imran
Mục lục các chương Kinh Số trang
 
Bản dịch ý nghĩa nội dung Qur'an - Bản dịch tiếng Khơ-me phân tích sơ lược Kinh Qur’an - Mục lục các bản dịch

Bản dịch tiếng Khơ-me phân tích sơ lược Kinh Qur’an, được phát hành bởi Trung tâm Tafsir Nghiên cứu Qur'an.

Đóng lại