Check out the new design

Bản dịch ý nghĩa nội dung Qur'an - 简易古兰经经注高棉语版 * - Mục lục các bản dịch


Ý nghĩa nội dung Chương: Al-'Araf   Câu:
وَلَقَدۡ جِئۡنَٰهُم بِكِتَٰبٖ فَصَّلۡنَٰهُ عَلَىٰ عِلۡمٍ هُدٗى وَرَحۡمَةٗ لِّقَوۡمٖ يُؤۡمِنُونَ
ហើយជាការពិតណាស់ យើងបាននាំមកឲ្យពួកគេនូវគម្ពីរគួរអាននេះ ដែលវាគឺជាគម្ពីរមួយដែលគេបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់។ ហើយពិតប្រាកដណាស់ យើងបានពន្យល់វាយ៉ាងច្បាស់លាស់ដោយចំណេះដឹងពីយើងចំពោះអ្វីដែលយើងបានពន្យល់នោះ ហើយវា(គម្ពីរគួរអាន)គឺជាការចង្អុលបង្ហាញបណ្តាអ្នកមានជំនឿទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ ហើយក៏ជាក្តីមេត្តាករុណាចំពោះពួកគេផងដែរ ដោយសារតែនៅក្នុងគម្ពីរនេះ គឺបានបង្ហាញពីអ្វីដែលនាំទៅរកភាពល្អប្រសើរទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។
Các Tafsir tiếng Ả-rập:
هَلۡ يَنظُرُونَ إِلَّا تَأۡوِيلَهُۥۚ يَوۡمَ يَأۡتِي تَأۡوِيلُهُۥ يَقُولُ ٱلَّذِينَ نَسُوهُ مِن قَبۡلُ قَدۡ جَآءَتۡ رُسُلُ رَبِّنَا بِٱلۡحَقِّ فَهَل لَّنَا مِن شُفَعَآءَ فَيَشۡفَعُواْ لَنَآ أَوۡ نُرَدُّ فَنَعۡمَلَ غَيۡرَ ٱلَّذِي كُنَّا نَعۡمَلُۚ قَدۡ خَسِرُوٓاْ أَنفُسَهُمۡ وَضَلَّ عَنۡهُم مَّا كَانُواْ يَفۡتَرُونَ
ពួកគ្មានជំនឿគ្មានរង់ចាំអ្វីក្រៅពីការធ្លាក់ទៅក្នុងទណ្ឌកម្មដ៏សែនខ្លោចផ្សាដែលគេធ្លាប់បានប្រាប់ពួកគេ(កាលនៅក្នុងលោកិយ)ដែលកិច្ចការរបស់ពួកគេនឹងត្រូវវិលត្រលប់ទៅកាន់វានៅថ្ងៃបរលោកនោះទេ។ នៅថ្ងៃដែលទណ្ឌកម្មដែលគេធ្លាប់បានប្រាប់ពួកគេ(ពួកប្រឆាំង)ពីមុន និងអ្វីដែលគេធ្លាប់បានប្រាប់ដល់បណ្តាអ្នកមានជំនឿពី(ការតបស្នង)ផលបុណ្យនោះបានមកដល់ ពួកដែលបានភ្លេចគម្ពីរគួរអាននៅក្នុងលោកិយនេះ និងមិនបានប្រតិបត្តិតាមអ្វីដែលគម្ពីរគួរអានបាននាំមកទេនោះ ពួកគេនឹងនិយាយថាៈ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារនៃម្ចាស់របស់ពួកយើងបានមកដល់ពួកយើងដោយនាំមកនូវការពិតដែលគ្មានការសង្ស័យឡើយនៅក្នុងវា ហើយក៏គ្មានការសង្ស័យដែរដែលថា វាពិតជាមកពីអល់ឡោះប្រាកដមែន។ ឱអនិច្ចាពួកយើង! តើមាននរណាម្នាក់ដែលអាចជួយអន្តរាគមន៍ដល់ពួកយើងនៅចំពោះមុខអល់ឡោះជាម្ចាស់ដើម្បីឲ្យទ្រង់លើកលែងទោស កុំដាក់ទណ្ឌកម្មពួកយើង ឬក៏ពួកយើងអាចវិលត្រឡប់ទៅកាន់ជីវិតលោកិយវិញដើម្បីពួកយើងនឹងសាងនូវទង្វើកុសលនានាដែលអាចឲ្យពួកយើងរួចផុតពីទណ្ឌកម្មជំនួសទង្វើអាក្រក់ដែលពួកយើងធ្លាប់បានសាងពីមុនដែរឬទេ? ពិតប្រាកដណាស់ ពួកប្រឆាំងទាំងនោះ គឺជាពួកដែលខាតបង់ខ្លួនឯងផ្ទាល់ ដោយពួកគេបានបណ្តោយខ្លួនឲ្យធ្លាក់ចូលទៅក្នុងរណ្តៅនៃភាពអន្តរាយដោយសារតែការប្រឆាំងរបស់ពួកគេ ហើយព្រះនានាដែលពួកគេធ្លាប់បានគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះក៏បានអវត្តមាន(បាត់បង់)ពីពួកគេ។ ដូច្នេះ ពួកវា(ព្រះទាំងនោះ)មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេបានឡើយ។
Các Tafsir tiếng Ả-rập:
إِنَّ رَبَّكُمُ ٱللَّهُ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ فِي سِتَّةِ أَيَّامٖ ثُمَّ ٱسۡتَوَىٰ عَلَى ٱلۡعَرۡشِۖ يُغۡشِي ٱلَّيۡلَ ٱلنَّهَارَ يَطۡلُبُهُۥ حَثِيثٗا وَٱلشَّمۡسَ وَٱلۡقَمَرَ وَٱلنُّجُومَ مُسَخَّرَٰتِۭ بِأَمۡرِهِۦٓۗ أَلَا لَهُ ٱلۡخَلۡقُ وَٱلۡأَمۡرُۗ تَبَارَكَ ٱللَّهُ رَبُّ ٱلۡعَٰلَمِينَ
ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ) គឺអល់ឡោះជាម្ចាស់ដែលបានបង្កើតមេឃជាច្រើនជាន់និងបានបង្កើតភពផែនដីដោយគ្មានគំរូពីមុនមកក្នុងរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក អល់ឡោះជាម្ចាសទ្រង់គង់លើអារ៉ស្ហ ប្រកបដោយភាពខ្ពង់ខ្ពស់ដែលសាកសមនឹងភាពឧត្តុង្គឧត្តមខ្ពង់ខ្ពស់របស់ទ្រង់ដែលយើងមិនអាចដឹងពីរបៀបនៃការគង់របស់ទ្រង់នោះឡើយ។ ទ្រង់បានធ្វើឲ្យភាពងងឹតសូន្យសុងនៃពេលរាត្រីត្រូវបាត់បង់ដោយពន្លឺនៃពេលថ្ងៃ ហើយភាពភ្លឺចិញ្ចែងចិញ្ចាចនៃពេលថ្ងៃត្រូវបាត់បង់ដោយភាពងងឹតសូន្យសុងនៃពេលរាត្រី ហើយវានីមួយៗ(ពេលយប់និងពេលថ្ងៃ)ត្រូវផ្លាស់ប្តូរវេនគ្នាយ៉ាងឆាប់រហ័សដោយគ្មានភាពយឺតយ៉ាវនោះឡើយ។ នៅពេលដែលមួយបានចាកចេញ មូយទៀតក៏ចូលមក។ ហើយទ្រង់បានបង្កើតព្រះអាទិត្យ ព្រះចន្ទ និងបង្កើតហ្វូងតារាជាច្រើនដោយពួកវាគោរពទៅតាមបទបញ្ជារបស់ទ្រង់។ ពិតណាស់ ការបង្កើតទាំងអស់នេះ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ដូច្នេះ តើមានអ្នកដែលបង្កើតណាផ្សេងពីទ្រង់? កិច្ចការទាំងអស់ គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ មហាធំធេងចំពោះភាពល្អប្រសើរនិងភាពសប្បុរសរបស់ទ្រង់។ ពិតណាស់ ទ្រង់ជាម្ចាស់ដែលមានលក្ខណៈសម្បត្តិខ្ពស់ខ្ពស់ និងពេញលេញ ជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។
Các Tafsir tiếng Ả-rập:
ٱدۡعُواْ رَبَّكُمۡ تَضَرُّعٗا وَخُفۡيَةًۚ إِنَّهُۥ لَا يُحِبُّ ٱلۡمُعۡتَدِينَ
ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)បួងសួងសុំពីម្ចាស់របស់ពួកអ្នកដោយការឱនលំទោន បន្ទាបខ្លួន និងទន់ភ្លន់ ប្រកបដោយភាពស្មោះស ជ្រះថ្លានៅក្នុងការបួងសួងនេះ ដោយមិនទាមទារឲ្យគេមើលឃើញ និងមិនបួងសួងសុំពីអ្នកផ្សេងរួមជាមួយទ្រង់នៅក្នុងការបួងសួងនេះនោះឡើយ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់ពួកដែលបំពានព្រំដែនរបស់ទ្រង់នៅក្នុងការបួងសួងនេះនោះឡើយ ហើយក្នុងចំណោមការបំពានដ៏ធ្ងន់ធ្ងរបំផុតលើព្រំដែនរបស់អល់ឡោះនៅក្នុងការបួងសួងនោះ គឺជាការបួងសួងសុំពីអ្នកផ្សេងរួមជាមួយទ្រង់ដូចដែលពួកមុស្ហរីគីនបានធ្វើ។
Các Tafsir tiếng Ả-rập:
وَلَا تُفۡسِدُواْ فِي ٱلۡأَرۡضِ بَعۡدَ إِصۡلَٰحِهَا وَٱدۡعُوهُ خَوۡفٗا وَطَمَعًاۚ إِنَّ رَحۡمَتَ ٱللَّهِ قَرِيبٞ مِّنَ ٱلۡمُحۡسِنِينَ
ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើផែនដីតាមរយៈការប្រព្រឹត្តនូវអំពើល្មើសនានាក្រោយពីអល់ឡោះបានធ្វើឲ្យវាមានភាពល្អប្រសើរតាមរយៈការបញ្ជូននូវបណ្តាអ្នកនាំសារ និងបានស្ថាបនាវា(ផែនដី)តាមរយៈការគោរពប្រតិបត្តិ(របស់ម៉ាខ្លូក)ចំពោះទ្រង់តែមួយគត់ហើយនោះ។ ហើយចូរពួកអ្នកបួងសួងសុំពីទ្រង់ដោយការមានអារម្មណ៍ខ្លាចពីទណ្ឌកម្មរបស់ទ្រង់ និងទង្ទឹមរង់ចាំការទទួលបានផលបុណ្យពីទ្រង់ចុះ។ ជាការពិតណាស់ ក្តីមេត្តាករុណារបស់អល់ឡោះនោះ គឺស្ថិតនៅជិតបំផុតនឹងបណ្តាអ្នកដែលសាងអំពើល្អ។ ដូច្នេះ ចូរពួកអ្នកធ្វើខ្លួនឲ្យស្ថិតក្នុងចំណោមពួកគេ។
Các Tafsir tiếng Ả-rập:
وَهُوَ ٱلَّذِي يُرۡسِلُ ٱلرِّيَٰحَ بُشۡرَۢا بَيۡنَ يَدَيۡ رَحۡمَتِهِۦۖ حَتَّىٰٓ إِذَآ أَقَلَّتۡ سَحَابٗا ثِقَالٗا سُقۡنَٰهُ لِبَلَدٖ مَّيِّتٖ فَأَنزَلۡنَا بِهِ ٱلۡمَآءَ فَأَخۡرَجۡنَا بِهِۦ مِن كُلِّ ٱلثَّمَرَٰتِۚ كَذَٰلِكَ نُخۡرِجُ ٱلۡمَوۡتَىٰ لَعَلَّكُمۡ تَذَكَّرُونَ
ហើយអល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបញ្ជូនខ្យល់ជាអ្នកនាំដំណឹងល្អថានឹងមានភ្លៀងធ្លាក់។ លុះដល់ពេលដែលខ្យល់នោះបាននាំមកនូវដុំពពកដ៏ធ្ងន់ដែលពោរពេញទៅដោយទឹកនោះ យើងបានស្រោចស្រពដុំពពកនោះពីលើតំបន់ដែលក្រៀមក្រោះ ដោយយើងបានបញ្ចុះទឹក(ភ្លៀង)ចេញពីដុំពពកនោះ។ ហើយតាមរយៈទឹកភ្លៀងនោះ យើងបានបញ្ចេញនូវផលានុផលគ្រប់ប្រភេទ។ ដូចដែលយើងបានបញ្ចេញផលានុផលក្នុងរូបភាពបែបនេះដែរ យើងនឹងបញ្ចេញអ្នកស្លាប់ពីផ្នូររបស់ពួកគេ ដោយពង្រស់ពួកគេឲ្យមានជីវិតម្តងទៀត។ យើងធ្វើដូច្នោះ សង្ឃឹមថា ពួកអ្នក(មនុស្សលោកទាំងឡាយ)ចងចាំនូវសមត្ថភាពរបស់អល់ឡោះជាម្ចាស់ និងការបង្កើតរបស់ទ្រង់ពីអ្វីដែលគ្មានពីមុនមកសោះ។ ហើយពិតណាស់ ទ្រង់ជាអ្នកដែលមានសមត្ថភាពក្នុងការពង្រស់អ្នកស្លាប់ឲ្យរស់ឡើងវិញ។
Các Tafsir tiếng Ả-rập:
Trong những bài học trích được của các câu Kinh trên trang này:
• القرآن الكريم كتاب هداية فيه تفصيل ما تحتاج إليه البشرية، رحمة من الله وهداية لمن أقبل عليه بقلب صادق.
• គម្ពីរគួរអាន គឺជាគម្ពីរនៃការចង្អុលបង្ហាញ។ នៅក្នុងគម្ពីរនេះ គឺមានការពន្យល់បកស្រាយយ៉ាងច្បាស់លាស់នូវអ្វីដែលមនុស្សលោកត្រូវការ ជាក្តីមេត្តាករុណាពីអល់ឡោះ និងជាការចង្អុលបង្ហាញចំពោះជនណាដែលទទួលយកវាដោយចិត្តស្មោះស។

• خلق الله السماوات والأرض في ستة أيام لحكمة أرادها سبحانه، ولو شاء لقال لها: كوني فكانت.
អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃទៅតាមគតិបណ្ឌិតរបស់ទ្រង់ដែលទ្រង់មានចេតនា។ ប្រសិនបើទ្រង់មានចេតនា(បង្កើតវាក្នុងមួយប៉ប្រិចភ្នែកនោះ) ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថាៈ ចូរឯងកើតចុះ នោះវានឹងកើតឡើងភ្លាមមួយរំពេចជាមិនខាន។

• يتعين على المؤمنين دعاء الله تعالى بكل خشوع وتضرع حتى يستجيب لهم بفضله.
• បញ្ជាក់ប្រាប់ដល់បណ្តាអ្នកមានជំនឿឲ្យធ្វើការបួងសួងចំពោះអល់ឡោះជាម្ចាស់ដោយភាពនឹងនរ និងឱនលំទោន ដើម្បីឲ្យទ្រង់ទទួលយកនូវការបួងសួងរបស់ពួកគេដោយក្តីមេត្តាករុណារបស់ទ្រង់។

• الفساد في الأرض بكل صوره وأشكاله منهيٌّ عنه.
• ការបង្កវិនាសកម្មនៅលើផែនដីគ្រប់រូបភាពនិងគ្រប់ទម្រង់ទាំងអស់ គឺត្រូវបានហាមឃាត់(ក្នុងសាសនាឥស្លាម)។

 
Ý nghĩa nội dung Chương: Al-'Araf
Mục lục các chương Kinh Số trang
 
Bản dịch ý nghĩa nội dung Qur'an - 简易古兰经经注高棉语版 - Mục lục các bản dịch

由古兰经研究诠释中心发行

Đóng lại