Bản dịch ý nghĩa nội dung Qur'an - Bản dịch tiếng Khơ-me phân tích sơ lược Kinh Qur’an * - Mục lục các bản dịch


Ý nghĩa nội dung Câu: (15) Chương: Chương Al-Anfal
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا لَقِيتُمُ ٱلَّذِينَ كَفَرُواْ زَحۡفٗا فَلَا تُوَلُّوهُمُ ٱلۡأَدۡبَارَ
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! នៅពេលដែលពួកអ្នកបានជួបនឹងពួកមុស្ហរីគីននៅក្នុងសមរភូមិដោយប្រឈមមុខជាមួយពួកគេនោះ ចូរពួកអ្នកកុំចុះចាញ់ពួកគេ និងកុំបែរខ្នងដាក់ពួកគេដោយការរត់គេច(ពីពួកគេ)ឲ្យសោះ ក៏ប៉ុន្តែផ្ទុយទៅវិញ ពួកអ្នកត្រូវមានភាពរឹងមាំក្នុងការប្រឈមមុខនឹងពួកគេ ហើយចូរពួកអុ្នកអត់ធ្មត់ក្នុងការជួបជាមួយពួកគេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយពួកអ្នកតាមរយៈការជួយ និងការគាំទ្ររបស់ទ្រង់។
Các Tafsir tiếng Ả-rập:
Trong những bài học trích được của các câu Kinh trên trang này:
• في الآيات اعتناء الله العظيم بحال عباده المؤمنين، وتيسير الأسباب التي بها ثبت إيمانهم، وثبتت أقدامهم، وزال عنهم المكروه والوساوس الشيطانية.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះ បញ្ជាក់ពីការយកចិត្តទុកដាក់របស់អល់ឡោះជាម្ចាស់ដ៏មហាធំធេងចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ ហើយទ្រង់បានសម្រួលនូវមូលហេតុនានាដែលជួយពង្រឹងសេចក្តីជំនឿរបស់ពួកគេ ពង្រឹងជើង(គោលជំហរ)របស់ពួកគេ និងបំបាត់ចេញពីពួកគេនូវប្រការអាក្រក់ និងការរំខានរបស់ពពួកស្ហៃតន។

• أن النصر بيد الله، ومن عنده سبحانه، وهو ليس بكثرة عَدَدٍ ولا عُدَدٍ مع أهمية هذا الإعداد.
• ជាការពិតណាស់ ជ័យជម្នះ គឺស្ថិតក្នុងកណ្តាប់ដៃរបស់អល់ឡោះជាម្ចាស់ ពោលគឺវាពុំមែនដោយសារតែមានទ័ពច្រើន ឬមានសម្ភារៈសឹកច្រើនដែលត្រូវបានរៀបចំយ៉ាងល្អនោះទេ។

• الفرار من الزحف من غير عذر من أكبر الكبائر.
• ការរត់ចេញពីសមរភូមិ(រត់ចោលជួរ)ដោយគ្មានមូលហេតុដែលគេអនុញ្ញាតទេនោះ គឺស្ថិតក្នុងចំណោមបាបកម្មធំ។

• في الآيات تعليم المؤمنين قواعد القتال الحربية، ومنها: طاعة الله والرسول، والثبات أمام الأعداء، والصبر عند اللقاء، وذِكْر الله كثيرًا.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះផងដែរ គឺបង្រៀនអ្នកមានជំនឿពីរូបមន្តឬគោលការណ៍ជាច្រើននៃការធ្វើសង្គ្រាមនៅលើសមរភូមិ ក្នុងនោះមាន ៖ ត្រូវគោរពប្រតិបត្តិអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ត្រូវមានជំហររឹងប៉ឹងនៅចំពោះមុខសត្រូវ ត្រូវអត់ធ្មត់នៅពេលប្រឈមមុខនឹងសត្រូវ និងត្រូវរំលឹកចំពោះអល់ឡោះឲ្យបានច្រើន។

 
Ý nghĩa nội dung Câu: (15) Chương: Chương Al-Anfal
Mục lục các chương Kinh Số trang
 
Bản dịch ý nghĩa nội dung Qur'an - Bản dịch tiếng Khơ-me phân tích sơ lược Kinh Qur’an - Mục lục các bản dịch

Bản dịch tiếng Khơ-me phân tích sơ lược Kinh Qur’an, được phát hành bởi Trung tâm Tafsir Nghiên cứu Qur'an.

Đóng lại