Bản dịch ý nghĩa nội dung Qur'an - Bản dịch tiếng Khơ-me phân tích sơ lược Kinh Qur’an * - Mục lục các bản dịch


Ý nghĩa nội dung Câu: (7) Chương: Chương Al-Fatihah
صِرَٰطَ ٱلَّذِينَ أَنۡعَمۡتَ عَلَيۡهِمۡ غَيۡرِ ٱلۡمَغۡضُوبِ عَلَيۡهِمۡ وَلَا ٱلضَّآلِّينَ
គឺមាគ៌ារបស់បណ្ដាអ្នកដែលទ្រង់បានប្រទាននូវឧបការគុណដល់ពួកគេក្នុងចំណោមខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ដោយប្រទាននូវការចង្អុលបង្ហាញដល់ពួកគេ ដូចជាបណ្តាព្យាការី បណ្តាអ្នកនាំសារ អ្នកដែលជឿតាមព្យាការីដ៏ពិតប្រាកដ បណ្ដាអ្នកដែលពលីកម្មក្នុងមាគ៌ារបស់អល់ឡោះ និងបណ្ដាអ្នកដែលសាងអំពើល្អ ពុំមែនជាមាគ៌ារបស់ពួកដែលត្រូវគេខឹងសម្បាចំពោះពួកគេ ជាពួកដែលបានដឹងពីការពិតតែមិនដើរតាម ដូចជាពួកយូដា នោះទេ ហើយក៏ពុំមែនជាមាគ៌ាពួកដែលវងេ្វងអំពីការពិតដែលពួកគេមិនទទួលបានការចង្អុលបង្ហាញទៅកាន់វានោះដែរ ដោយពួកគេមិនអើពើ ធ្វេសប្រហែសក្នុងការស្វែងរកសេចក្តីពិត និងការចង្អុលបង្ហាញទៅរកវា ដូចជាពួកគ្រឹស្ទានជាដើម។
Các Tafsir tiếng Ả-rập:
Trong những bài học trích được của các câu Kinh trên trang này:
• افتتح الله تعالى كتابه بالبسملة؛ ليرشد عباده أن يبدؤوا أعمالهم وأقوالهم بها طلبًا لعونه وتوفيقه.
• អល់ឡោះបានចាប់ផ្តើមគម្ពីរបស់ទ្រង់នឹង”ពីសមិលឡះ” ដើម្បីជាការណែនាំដល់ខ្ញុំបម្រើរបស់ទ្រង់ឱ្យពួកគេចាប់ផ្តើមរាល់កិច្ចការនិងពាក្យសំដីទាំងឡាយរបស់ពួកគេនឹងវា(ពីសមិលឡះ) ដើម្បីជាការសុំជំនួយ និងការចង្អុលបង្ហាញពីទ្រង់។

• من هدي عباد الله الصالحين في الدعاء البدء بتمجيد الله والثناء عليه سبحانه، ثم الشروع في الطلب.
• ជាការណែនាំដល់ខ្ញុំបម្រើអល់ឡោះក្នុងការបួងសួងនោះ គឺត្រូវចាប់ផ្តើមដោយការលើកតម្កើង និងការកោតសរសើរទៅចំពោះអល់ឡោះ។ បន្ទាប់មក ទើបចាប់ផ្តើមធ្វើការបួងសួងសុំតាមអ្វីដែលគេប្រាថ្នា។

• تحذير المسلمين من التقصير في طلب الحق كالنصارى الضالين، أو عدم العمل بالحق الذي عرفوه كاليهود المغضوب عليهم.
• ដាស់តឿនព្រមានជនមូស្លីមឲ្យប្រុងប្រយ័ត្នពីការធ្វេសប្រហែសក្នុងការស្វែងរកសេចក្តីពិត ដូចជាពួកគ្រឹស្ទានដែលវង្វេង ឬមិនអនុវត្តតាមសេចក្តីពិតដែលគេបានដឹង ដូចពួកយូដាដែលត្រូវបានគេខឹងសម្បាចំពោះពួកគេនោះ។

• دلَّت السورة على أن كمال الإيمان يكون بإخلاص العبادة لله تعالى وطلب العون منه وحده دون سواه.
• ជំពូកនេះបានបង្ហាញថា ការមានជំនឿដ៏ពេញលេញ គឺស្ថិតលើការគោរពសក្ការៈដោយចិត្តស្មោះសទៅចំពោះអល់ឡោះ ហើយសុំជំនួយពីទ្រង់តែមួយអង្គគត់ ដោយមិនសុំពីអ្នកផ្សេងក្រៅពីទ្រង់ឡើយ។

 
Ý nghĩa nội dung Câu: (7) Chương: Chương Al-Fatihah
Mục lục các chương Kinh Số trang
 
Bản dịch ý nghĩa nội dung Qur'an - Bản dịch tiếng Khơ-me phân tích sơ lược Kinh Qur’an - Mục lục các bản dịch

Bản dịch tiếng Khơ-me phân tích sơ lược Kinh Qur’an, được phát hành bởi Trung tâm Tafsir Nghiên cứu Qur'an.

Đóng lại